អំពីយើងខ្ញុំ


អំពីយើងខ្ញុំ


អរិយធម៌និងវប្បធម៌ជាសំណុះលក្ខណ:ផ្ទាល់របស់ជិវភាព​  ប្រាជ្ញា  សិល្ប: និងសំភារ:នៃ
ប្រទេសឬក៏សង្គមនិមួយៗដោយឡែកខែ្មរនៅប្រទេសវៀតណាមខាងត្បូង(កម្ពុជាក្រោម)​
​​ដើមឡើយក៏បានមានវប្បធម៌និងអរិយធម៌ដ៏ត្រចះត្រចង់របស់ខ្លួនផងដែរ​​ តែដោយមាន
សង្រ្គាមលោកនិងសង្រ្គាមសីវិលកើតឡើងបន្តបន្ទាប់រាប់សតវត្សរ៍មកបានធ្វើឲ្យវប្បធម៌
និងទំនៀមទំលាប់ខ្មែរក្រោម ធ្លាក់ចុះនិងបាត់បងជាច្រើនក្នុងនោះក៏មានវប្បធម៌បរទេស
ហូរចូលមកលាយលំជាមួយផងនោះបានធ្វើឲ្យយើងពិបាកចំណាំបានថាជាវប្បធម៌ខ្មែរ។​​
ហេតុនេះវប្បធម៌អូរត្រាវយើងខ្ញុំបាននឹងខិតខំរាវរកឡើងវិញនូវអ្វីដែលបានបាត់បង់ ហើយ
បានរក្សាទុក នូវអ្វីដែលបានបន្សល់ទុកមក​ ​ដើម្បីដាក់បង្ហាញនៅក្នុងគេហទំព័រនេះ ក្នុង
បំណងចង់ឲ្យអ្នកស្រាវជ្រាវបានដឹងបានស្គាល់និងសំរាប់អ្នកសិក្សាជំនាន់ក្រោយបានយល់
នូវវប្បធម៌របស់ជនជាតិមួយដែលរសនៅលើផែនដីយើងនេះ។ហេតុនេះបើសិនជាលោក
អ្នកបានចូលមើលហើយមានឃើញត្រង់ណាមានការខ្វះចន្លោះមិនត្រូវតាមទំនៀមទំលាប់
ឬក៏មិនសមហេតុផលទៅតាមទំនៀមរបស់ខែ្មរនោះសូមលោកអ្នកជួយសហការជាមួយ
នឹងយើងខ្ញុំដើម្បីកែលំអបន្ថែម។


Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វត្តអូរត្រាវ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger