· ក្នុងកឋិនត្ថារកិច្ច· -ទ្រង់បើកឱកាសឲ្យពុទ្ធបរិស័ទអាចប្រគេនសំពត់កឋិនបាន· ២.តើកឋិនមានអត្ថន័យថាដូចម្តេច?ពាក្យថា កឋិន សំដៅដល់ ក្រណាត់សំពត់ដែលភិក្ខុសង្ឃសហការគ្នាធ្វើឲ្យបានសម្រេចក្នុងថ្ងៃដែលកំណត់
·
មានអត្ថន័យ ៤ យ៉ាង គឺ
·
១.ជាឈ្មោះនៃក្របឈើដែលភិក្ខុសង្ឃលាតសន្ធឹងក្រណាត់ដើម្បីកាត់-ដេរ-ជ្រលក់ធ្វើចីពរឲ្យបានសម្រេចក្នុងថ្ងៃនោះតាមរូបបែបដែល
ព្រះវិន័យកំណត់ ទោះបីសព្វ ថ្ងៃមិនមានក្របឈើសម្រាប់លាតសន្ធឹងដេរក៏ដោយ ក៏នៅតែហៅថា កឋិនដែរ ។
·
២.ជាឈ្មោះនៃក្រណាត់កាត់ស្រាប់ដែលទាយកទាយិកាអ្នកមានសទ្ធាយកទៅប្រគេនដល់ភិក្ខុសង្ឃដែលគង់ចាំវស្សាអស់ ៣ ខែ
·
៣.ជាឈ្មោះនៃបុញ្ញកិរិយា គឺ ការធ្វើបុណ្យប្រគេនសំពត់ក្រណាត់
កាត់ ស្រាប់ ដែល ហៅថា សំពត់កឋិន ដើម្បី ឲ្យភិក្ខុសង្ឃដែលមាន
ស្បង់ចីពរចាស់ គ្រាំគ្រា អាចផ្លាស់ប្តូរថ្មីបាន បុញ្ញ កិរិយា
នេះ ហៅថា បុណ្យកឋិន ។
·
៤.ជាឈ្មោះនៃសង្ឃកម្ម គឺ ពិធីកម្មរបស់ភិក្ខុសង្ឃដែលត្រូវសូធ្យ
អបលោក សំពត់កឋិនដល់អ្នកក្រាលគ្រងកឋិន ដោយមានភិក្ខុ ២ រូប
ជាតំណាងឲ្យ ភិក្ខុសង្ឃទាំងមូល ភិក្ខុរូបទី ១ ប្រកាសផ្តៀងសង្ឃប្រាប់
អំពីសំពត់កឋិន ដែល ទទួល បាននិងសុំឆន្ទានុម័តិពីជំនុំសង្ឃភិក្ខុ រូបទី ២ តំណាងឲ្យភិក្ខុ
សង្ឃទាំង មូលសាកសួរសង្ឃមតិ បើសង្ឃ យល់ព្រមទាំងអស់គ្នាហើយ ក៏បន្លឺវាចា សាធុ
អនុម័តព្រមៗគ្នា។
·
៣.ប្រភេទរបស់កឋិន
·
-តើកឋិនមានប៉ុន្មានប្រភេទ?
·
ដូចដែលយើងដឹងហើយថា កឋិនចាត់ជាបុញ្ញកិរិយាដែលពុទ្ធសាសនិកជនអាចចូលរួមចំណែកធ្វើបាន ដោយបែងចែកកឋិន ជា ៣ប្រភេទ គឺ
·
១.មហាកឋិន បានដល់
កឋិនដែលមានសំពត់បរិវារច្រើន មានមនុស្សគ្រប់ស្រទាប់វណ្ណៈចូលរួមចំណែក ឬ ហៅថា កឋិនសាមគ្គី
។
·
២.ចូឡកឋិន បានដល់ កឋិនដែលមានសំពត់បរិវារមិនសូវច្រើន មានទាយកដែលមានសទ្ធាជាម្ចាស់ដើមបុណ្យបានកក់(ចង)កឋិនទុកមុនដោយប្រាប់បំណងរបស់ខ្លួនថានឹងដង្ហែទៅកាន់វត្តអារាមណាមួយ ។
·
៣.ចោរកឋិន បានដល់ កឋិនឆ្មក់ គឺ ទាយកដែលមានសទ្ធាដង្ហែកឋិនទៅប្រគេនដល់វត្តដែលគ្មានអ្នកចងកឋិនទុកមុន ឬធ្វើបុណ្យកឋិនឆ្មក់ចំពោះវត្តណាមួយ ។
·
-តើក្នុងប្រទេសខ្មែរមានកឋិនប៉ុន្មានប្រភេទ?
·
-នៅក្នុងប្រទេសខ្មែរ ដោយអាស្រ័យពុទ្ធបរិស័ទ
មានទាំងព្រះមហាក្សត្រ ទាំង មន្ត្រី រាជការ និង ប្រជារាស្ត្រទូទៅជាពុទ្ធសាសនិកជន
ទើបនាំគ្នាធ្វើបុណ្យ កឋិន ទៅតាមឋានៈរៀងៗខ្លួនដោយបែកចែកកឋិនចេញជា ៣ ប្រភេទ
គឺ
·
១.កឋិនរាជ បានដល់ កឋិនដែលព្រះមហាក្សត្រព្រមទាំងព្រះរាជវង្សានុវង្ស
ទ្រង់ដង្ហែទៅប្រគេនដល់វត្តអារាមណាមួយដែលព្រះអង្គ សព្វព្រះរាជហឫទ័យ ។
·
២.កឋិនរដ្ឋ បានដល់ កឋិនរបស់រាជរដ្ឋាភិបាលដែលប្រកបដោយក្រសួងមន្ទីរ នាយកដ្ឋានជាដើម ដង្ហែទៅកាន់វត្តអារាមណាមួយ ។
·
៣.កឋិនរាស្ត្រ បានដល់ កឋិនដែលប្រជារាស្ត្រចំណុះ
ជើងវត្តណាមួយ បាន ព្រមព្រៀងគ្នាដង្ហែទៅប្រគេនដល់វត្តដែលខ្លួនគោរពបូជា ។
បុណ្យកឋិន
កឋិនទានបវេណីព្រះពុទ្ធសាសនាគឺជាឧត្ដមបុណ្យរបស់ពុទ្ធបរិស័ទ។
ពាក្យថា“កឋិន“ជាភាសាបាលី សំដៅយកក្របក្ដារ
ដែលភិក្ខុសង្ឃសម័យបុរាណឥណ្ឌាប្រើសម្រាប់ដេរសំពត់ធ្វើជាស្បង់ ចីវរ។
សំពត់ដែលបានរៀបចំតាក់តែងឡើងនោះមានឈ្មោះថា“សំពត់កឋិន“
។
បុណ្យកឋិន
ជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់
ពុំមានទំវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ
ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក
ហើយ បើទី អារាម ណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះ ក៏ត្រូវតែរៀប
ចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គ កឋិនទៅកាន់ទីអារាមនិមួយៗ
គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើម បុណ្យបាន រៀបចំ
បរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយ ទេយ្យទាន ផ្សេងៗទៀតដូចជា បាត
ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ
គេនាំគ្នាហែទៅទីអារាម ដែលបាន កំនត់ទុក។ លុះ ទៅដល់វត្ត គេមិនទាន់យកអង្គកឋិននេះចូលទៅក្នុងព្រះវិហារភ្លាមទេ
គេតំកល់ អង្គ កឋិនទុកនៅក្នុង សាលា បុណ្យ មួយដែលគេបានរៀបចំទុកជាស្រេច។ គេនិមន្ដព្រះសង្ឃឆាន់ពេលថ្ងៃត្រង់
បន្ទាប់ពីនោះ ពុទ្ធបរិសទ្ធ ជើងវត្ដមានតួនាទីរៀបចំទទួលភោជនាហារ លៀងដល់ភ្ញៀវ ដែលនាំ អង្គ កឋិនចូល មកកាន់វត្ដរបស់ខ្លួនយ៉ាងអឹកអធឹក
កក់ក្ដៅរាក់ទាក់រីករាយជាពន់ពេក លុះរសៀល ជ្រេរទាប បន្ដិច គេនាំគ្នាហែអង្គកថិនព័ទ្ធជុំវិញ
ព្រះវិហារចំនួនបីជុំ ទើបនាំគ្នាចូលក្នុងវិហារ ។ ចៅអធិការវត្ដ បានចាត់ អោយភិក្ខុមួយអង្គជាអ្នកគ្រងអង្គកឋិននោះ។
ពុទ្ធបរិសទ្ធចាប់ផ្ដើមនម្សកាថ្វាយបង្គំព្រះ ហើយ វេរអង្គកឋិន ប្រគេនព្រះសង្ឃជាកិច្ចឆ្លងបង្ហើយបុណ្យ។
មាតិកា |
អត្ថន័យនៃបុណ្យកឋិន
តាមអដ្ឋកថាសំដៅយកព្រះពុទ្ធដីកា ដែលព្រះពុទ្ធទ្រង់បានបញ្ញត្តិទុកមកថាកឋិនគឺការប្រជុំរួមនូវ
រូបធម៌ និងនាមធម៌ ដែលប្រព្រឹត្តទៅក្នុងអត្ថន័យពីរយ៉ាងគឺៈ
- រស់បានដោយកម្រសមដូចវិគ្គហៈថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“។ ប្រែថា “សភាវៈឯណារស់បានដោយកម្រ សភាវៈនោះហៅថាកឋិនព្រោះលោកប្រៀប ប្រដូច ជាឈើស្នឹង ដែលបុគ្គលកាត់ចាកចេញពីដើម ហើយយកទៅបោះភ្ជាប់នឹងដីរមែងដុះលូតលាស់ឬរស់នៅបានដោយកម្រយ៉ាងណា ឯកិច្ច ដែលនឹងកើត ឡើង ឬតាំងឡើងជាកឋិនពេញទី គឺបានដោយកម្រពន់ពេកណាស់ក៏យ៉ាងនោះដែរ“។
- ពោលសរសើរព្រោះចីវរទាន ដែលយើងកសាងជាកឋិននោះ ជាទានវិសេសជាងទានដទៃ ដែលព្រះអរិយទាំងឡាយមានព្រះសម្ពុទ្ធ ជាប្រធានតែងពោលសរសើរថាជាទានដ៏វិសេសអាចរួបរួម ឬក៏សង្គ្រោះនូវអានិសង្ស៥យ៉ាងរបស់ភិក្ខុអ្នកក្រាលគ្រងមិនឱ្យទៅ គ្រងនៅទីដទៃបាន។ សមដូចវិគ្គហៈថា“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“។ ប្រែថា“ធម្មជាតិឯណាក្រៀកទុកឬសង្គ្រោះនូវអានិសង្សទាំង៥យ៉ាងមិន ឱ្យទៅក្នុងទីដទៃបាន ធម្មជាតិនោះឈ្មោះថាកឋិន“។
កឋិននេះអាចឱ្យសម្រេចដល់បុគ្គលទាំងពីរផ្នែកគឺៈ
- ទាយក ឬទាយិកា គឺជាអ្នកឱ្យ។ ជននោះរមែងទទួលអានិសង្សច្រើន ទទួលផលច្រើន ក្នុងអនាគតកាល មានការទទួលនូវសម្បត្តិក្នុងឋានទេវលោកជាដើម។
- បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជាអ្នកទទួលក្រាលគ្រង និងអនុមោទនាកឋិនត្រូវបានសម្រេចនូវអានិសង្ស ៥យ៉ាងពេញលេញ គ្រប់គ្រាន់ ដរាបដល់រយៈកាលនៃកឋិនខេត្ត។
ពិធីដែលទាយក-ទាយិកា
នាំយកសំពត់កឋិនទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំវស្សា
អស់មួយត្រីមាស (៣ខែ) ក្នុងអាវាស (វត្ត) ណាមួយ និងនៅពេលណាមួយក្នុងកំណាត់
២៩ថ្ងៃ (ចាប់ពីថ្ងៃ ១រោច ខែអស្សុជរហូតដល់ថ្ងៃ១៥កើតពេញបូណ៌មីខែកត្តិក) ឱ្យលោកក្រាលគ្រងមានឈ្មោះថា“បុណ្យកឋិន“ ឬ “កឋិនទាន“។
បុព្វហេតុកឋិន
វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បានចែងអំពីបុព្វហេតុនៃបុណ្យកឋិនថា“ក្នុង
សម័យពុទ្ធកាល
ព្រះសម្ពុទ្ធ ទ្រង់ពុទ្ធានុញ្ញាតឱ្យភិក្ខុប្រើប្រាស់ តែបង្សុកូលចីវរ
ព្រះអង្គពុំទាន់បានពុទ្ធានុញ្ញាតឱ្យប្រើគហបតីចីវរនៅឡើយ“
។
នាសម័យមួយនោះនៅក្នុងរវាងមជ្ឈិមពោធិកាល ព្រះសម្ពុទ្ធទ្រង់កំពុងតែចាំព្រះវស្សាក្នុងវត្តជេតពន
ដែលជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី សាងថ្វាយនៅទៀបក្រុងសាវត្ថី។ គ្រានោះមានភិក្ខុ៣០អង្គ”ភទ្ទវគ្គិយត្ធេរ“ ក្នុងដែនបាឋេយ្យ ជាអ្នកប្រព្រឹត្តធម៌ធុតុង្គរុក្ខមូលនៅក្នុងព្រៃបាននាំគ្នានិមន្ត
ចេញពីទីនោះមកកាន់ក្រុងសាវត្ថី ដើម្បីនឹងចូលក្រាបបង្គំគាល់ព្រះសម្ពុទ្ធ។ ប៉ុន្តែពេលភិក្ខុទាំងអស់បានមកដល់តែត្រឹមសាកេត
(ភូមិមួយនៅជាប់នឹងក្រុងសាវត្ថី) ស្រាប់តែថ្ងៃចូលវស្សាក៏មកដល់នឹងស្រូតមកទៀតមិនទាន់
ក៏នាំគ្នាផ្អាកធ្វើដំណើរស្វែងរកទីសេនាសនៈនៅចាំវស្សា៣ខែ នាទីនោះតែម្ដងទៅ។
ភិក្ខុសង្ឃទាំង៣០អង្គនោះមានសេចក្ដីអផ្សុកកើតទុក្ខតូចព្រះទ័យ
យ៉ាងខ្លាំង ដោយគិតឃើញថាព្រះសម្ពុទ្ធទ្រង់គង់នៅទីនោះចម្ងាយត្រឹមតែ៦យោជន៍ (៩៦គីឡូម៉ែត្រ) ទៀតសោះ មិនសមយើងទាំងឡាយស្កុនដំណើរមិនបានចូលគាល់បម្រើព្រះអង្គដូចបំណង។
លុះដល់ថ្ងៃចេញវស្សាបវារណាស្រេចហើយ ភិក្ខុទាំងអស់ក៏នាំគ្នាប្រញាប់ប្រញាល់ចូលកាន់ក្រុងសាវត្ថី។
លុះដល់ហើយ ភិក្ខុទាំង៣០អង្គ ក៏បានចូលទៅក្រាបថ្វាយបង្គំគាល់ព្រះសម្មាសម្ពុទ្ធ
ដោយមានស្បង់ចីវរទទឹកជោក។ ព្រះសម្ពុទ្ធ ក៏មានព្រះភាគទ្រង់មានព្រះបន្ទូលរួសរាយរាក់ទាក់
និងត្រាស់សួរសុខទុក្ខភិក្ខុទាំងនោះថា “ម្នាលភិក្ខុទាំង ឡាយ! តើសរីរយន្តរបស់អ្នកទាំងឡាយ
ល្មមអត់សង្កត់បានឬទេ? ល្មមប្រព្រឹត្តទៅបានឬទេ?
តើអ្នកទាំងឡាយមានសេចក្ដីព្រមព្រៀងស្មោះស្មើឥតមានវិវាទទាស់ទែងគ្នា
ទេឬ?“។
ភិក្ខុទាំងឡាយនោះក៏ក្រាបបង្គំទូលនូវសេចក្ដីលំបាកខ្លាំងរបស់
ខ្លួនក្នុងការធ្វើដំណើរ ដែលមានមកតាមផ្លូវ ដោយសព្វគ្រប់ប្រការ។
លំដាប់នោះ ព្រះសម្មាសម្ពុទ្ធសម្ដែងនូវធម្មកថាប្រារព្ធអំពីសង្សារវដ្ដមិនមាន
ទីបំផុតប្រោសប្រទានដល់ភិក្ខុទាំងនោះ។ លុះចប់ធម៌ហើយ ភិក្ខុទាំងឡាយនោះបានសម្រេចព្រះអរហត្តផលគ្រប់ៗអង្គរួចហើយក៏
នាំគ្នាក្រាបថ្វាយបង្គំលាព្រះសម្ពុទ្ធចៀសចេញទៅ។
លំដាប់តអំពីនោះមកព្រះសម្ពុទ្ធទ្រង់ព្រះពុទ្ធចិន្ដាថា “ប្រសិនបើតថាគតបានអនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយទុក
រួចពីគ្រាមុនមកម៉្លេះសមភិក្ខុទាំង៣០អង្គនេះបានលះចីវរមួយទុក នៅកន្លែង
ហើយយកជាប់មកជាមួយខ្លួន តែស្បង់មួយប៉ុណ្ណោះមានអត្ថិភាពស្រាលមិនលំបាកតាមផ្លូវយ៉ាងនេះ
សោះឡើយ។ រីឯកឋិនត្ថារកិច្ចនេះសោត ព្រះពុទ្ធទាំងឡាយគ្រប់ព្រះអង្គក៏ធ្លាប់បានអនុញ្ញាតទុកដល់សាវកពុំ
ដែលលះបង់ផង“។
លុះព្រះសម្ពុទ្ធ
ទ្រង់ព្រះតម្រិះយ៉ាងដូច្នេះហើយ ទើបទ្រង់ត្រាស់ឱ្យប្រជុំភិក្ខុទាំងឡាយរួចហើយ
ទ្រង់អនុញ្ញាតនូវកឋិនត្ថារកិច្ចដល់ភិក្ខុទាំងឡាយថា “អនុជានាមិ
ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច
កប្បិស្សន្តិ“។ ប្រែថា “ម្នាលភិក្ខុទាំងឡាយ!
តថាគតអនុញ្ញាតឱ្យភិក្ខុទាំងឡាយ ដែលនៅចាំវស្សារួចហើយទទួលក្រាលគ្រងកឋិនបាន។
ម្នាលភិក្ខុទាំងឡាយ! អានិសង្ស៥ប្រការនឹងសម្រេចដល់ភិក្ខុទាំងឡាយ ដែលជាអ្នកបានក្រាលគ្រង
និងបានអនុមោទនាកឋិនរួចហើយនោះ“។
ទាយកប្របច្ច័យព្រះសង្ឃហត្ថបាស
សិស្សសាលាបាលីទី៤ ឆ្នាំរោង ២៥៥៦ ២០១២

