កាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០យ៉ាងដូចខាងក្រោមនេះ




សូត្រនេះព្រះសម្មាសម្ពុទទ្រង់ត្រាស់ទេសនា 

 ដល់ជនអ្នករស់នៅកាលាមគ្រាមកុំឲ្យជឿក្នុងរឿង ១០យ៉ាងដូចខាងក្រោមនេះ 

១ មា អនុស្សវេន កុំប្រកាន់ជឿអ្វីដែលឮតៗ មិនមានហេតុផល។ 

២ មា បរម្បារាយ កុំប្រកាន់ជឿអ្វីដែលគេនិយាយតៗគ្នាមិនមានដើមចុង។ 

៣ មា ឥតិកិរាយ កុំប្រកាន់ជឿអ្វីដោយការភ្ញាក់ផ្អើល។ 

៤ មា បិដកសម្បទានេន កុំប្រកាន់ជឿអ្វី ដោយមើលឃើញសមតាមកគម្ពីររបស់ខ្លួន។ 

៥ មា តក្កហេតុ កុំប្រកាន់ជឿអ្វី ដោយការនឹកដៅឬស្មានយក។ 

 ៦ មា នយហេតុ កុំប្រកាន់ជឿអ្វីដោយអាងការគេ្នគ្នាន់ឬកាត់តម្រូវ។ 

៧ មា អាការបរិវិតកេ្កន កុំប្រកាន់ជឿអ្វីដោយអាងការត្រិះតិះតាមអាការះ។

 ៨ មា ទិដ្ឋិនិជ្ឈានក្ខន្តិយា កុំប្រកាន់ជឿអ្វីដោយអាងថាត្រូវនឹងទិដ្ឋិរបស់ខ្លួន។

 ៩ មា តព្វរូបតាយ កុំប្រកាន់ជឿថាអ្នកនេះជាអ្នកបា្រជ្ញគួរជឿតាម។ 

១០ មា សមណោ នោ គរុ កុំប្រកាន់ជឿថាសមណះជាគ្រូយើង។
Share this article :
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. វត្តអូរត្រាវ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger